របាំ «កិន្នរចាម្ប៍»

របាំ «កិន្នរចាម្ប៍»

សហគមន៍ជនជាតិចាម្ប៍ មកពីភូមិកណ្ដាល ឃុំកញ្ជោរ ស្រុកកណ្ដៀង ខេត្តពោធិសាត់
របាំ «កិន្នរចាម្ប៍» ជាផ្នែកមួយនៃអត្តសញ្ញាណនិងប្រវត្តិសាស្ត្រចាម្ប៍ ដែលមានអាយុកាលរាប់ រយឆ្នាំមកហើយ។ របាំនេះជាបណ្ដុំនៃការសម្ដែងបទចម្រៀង និងទម្រង់នៃការរាំ ដែលទាក់ទង ទៅនឹងវប្បធម៌ និងប្រពៃណីរបស់ដូនតាជនជាតិចាម្ប៍ ដែលបានបន្សល់មកឱ្យកូនចៅជំនាន់ ក្រោយ។ ម្យ៉ាង វិញទៀត របាំនេះ ជាផ្នែកមួយនៃពិធីក្នុងរាជវាំងនៃនគរចាម្ប៉ា។ ចាស់ៗតែងតែ និយាយថា ពេលដែលព្រះរាជាមកពីលេងព្រៃឬច្បាំងវិញ ក្នុងវាំងតែងតែមានពិធីផ្សេងៗសម្រាប់កំសាន្ត។ កិន្នរទាំង អស់នឹងត្រូវអញ្ជើញមករាំ និងសម្តែងសម្រាប់ស្វាគមន៍ជ័យជំនះ ក៏ដូចជា លើកទឹកចិត្តទ័ព។ តាមរយៈរបាំនេះ ក្មេងជំនាន់ក្រោយរបស់ចាម្ប៍ ក៏ប្រហែលជាយុវជននជនជាតិផ្សេង នឹងអាចរៀនរបាំនេះបានដោយមិនបារម្ភរឿងជំនឿ ក្រៅពីសាសនារបស់ពួកគេឡើយ។