(បិទទទួលពាក្យ) ប្រកាសជ្រើសរើសអ្នកទទួលអាហារូបករណ៍ «ទស្សនកម្មវិធីសិល្បៈ»

កម្មវិធីអាហារូបករណ៍ «ទស្សនកម្មវិធីសិល្បៈ» ត្រូវបានរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍជំនាញ និងបទពិសោធន៍របស់អ្នករចនាកម្មវិធីដែលកំពុងលេចធ្លោ និងមានសក្តានុពលក្នុងវិស័យសិល្បៈ ដោយផ្តោតជាពិសេសលើប្រតិបត្តិករសិល្បៈទស្សនីយភាព ប៉ុន្តែប្រតិបត្តិករសិល្បៈសូន្យរូប និងភាពយន្តក៏ត្រូវបានស្វាគមន៍ផងដែរ។ ប្រតិបត្តិកររួមមានទាំងសិល្បករ និងអ្នកគ្រប់គ្រងសិល្បៈ។ នេះ​ជា​ឆ្នាំ​ដំបូង​ដែល​សិល្បៈ​ខ្មែរ​អមតៈបាន​ដំណើរការ​អាហារូបករណ៍​នេះឡើង។

អង្គការសិល្បៈខ្មែរអមតៈប្រារព្ធកម្មវិធីរដូវវប្បធម៌ជាទៀងទាត់ចាប់តាំងពីឆ្នាំ ២០១៨ ដោយរួមមានការសម្តែង សិក្ខាសាលា ការតាំងពិព័រណ៍ និងកិច្ចពិភាក្សាដែលដាក់បង្ហាញរយៈពេល ២​​​ ទៅ ៣ ខែនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ កម្មវិធីរដូវវប្បធម៌ឆ្នាំ​នេះ​នឹង​ធ្វើ​ឡើង​នៅ​រាធានីភ្នំពេញ​ក្នុង​ខែ​កុម្ភៈ និង​មីនា។ ហើយសកម្មភាពខ្លះទៀតនឹងត្រូវបានអញ្ជើញយកទៅចូលរួមដំណើរទស្សនាចរក្នុងអំឡុងខែមីនា ដែលរួមមានខេត្តព្រះវិហារ កំពង់ធំ សៀមរាប និងប៉ៃលិន។

អ្នកទទួលអាហារូបករណ៍ទាំងបីធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងគ្រូបង្គោល លោក ភូ ហ្សង់-បាទីស្ត៍ រហូតចប់កម្មវិធី។ ប្រធានបទកម្មវិធីរដូវវប្បធម៌នៅឆ្នាំនេះគឺ «តែឯង តែយើង» ដែលត្រូវបានជ្រើសរើសដោយក្រុមអ្នកទទួលអាហារូបករណ៍ និងជាអ្នករចនា និងបង្កើតកម្មវិធីសម្រាប់រដូវវប្បធម៌ឆ្នាំ ២០២៣​ នេះ។

អ្នកទទួលអាហារូបករណ៍ទស្សនកម្មវិធីសិល្បៈឆ្នាំ ២០២២


Jean-Baptiste PHOU

Jean-Baptiste PHOU is a writer and multidisciplinary artist born in France to Chinese-Cambodian parents. He started his artistic career in 2008 after working in investment banking. First an actor, he performed in plays and musicals in Cambodia, the USA and in France. He then launched his theater company where he wrote, directed and produced his own plays. His productions include ‘Cambodia, Here I Am’ performed in both French and Khmer and ‘The Anarchist’, adapted from the novel by Soth Polin. In addition to theater, he also explores other mediums such as texts, sound, image and movement. His work tackles issues around identity, migration, minority experiences and the aftermath of the Khmer Rouge genocide. He joined NGO Cambodian Living Arts from 2017 to 2020 as their Head of Creatives Programs. In 2021, he resumed his artistic practice and released his first film ‘My Mother’s Tongue’, first an audio drama turned into an experimental documentary. Furthermore, he has curated and directed several festivals related to the Cambodian contemporary art scene and society.

សេរី វណ្ណកុសន

កុសនទទួលបានបរិញ្ញាបត្រផ្នែកដឹកនាំរឿងល្ខោនក្បាច់បុរាណនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងបរិញ្ញាបត្រអប់រំនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សព្វថ្ងៃ កុសនគឺជានាដការបាំក្បាច់បុរាណ និងជាមន្រ្តីបម្រើការនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

កុសនក៏ជាជំនួយការក្នុងកិច្ចការស្រាវជ្រាវ ​និងកត់ត្រារបាំក្បាច់បុរាណ ក្រោមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយបាននឹងកំពុងចូលរួមក្នុងការស្រាវជ្រាវទាក់ទងនឹងផលប៉ះពាល់របស់ជំងឺកូវីដ-១៩ ទៅលើផ្នែកសង្គមវប្បធម៌ផងដែរ។

ប៊ននឹម មីលីយ៉ា

មីលីយ៉ាជាអ្នកសម្របសម្រួលកម្មវិធីផ្លាស់ប្តូរសិល្បៈ វប្បធម៌ នៃមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន ការិយាល័យទំនាក់ទំនងភ្នំពេញ ដែលមានព្រឹត្តិការណ៍សិល្បៈជាច្រើន ក្នុងគោលបំណងលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក រឹតបន្តឹងចំណងមិត្តភាព និងបង្កើតឱកាសថ្មីៗសម្រាប់សិល្បករខ្មែរឱ្យទទួលបានឱកាសស្វែងយល់អំពី ប្រទេសជប៉ុនតាមរយៈការផ្តល់កម្មវិធីអាហារូបករណ៍សិល្បៈ ការចូលរួមកម្មវិធីសិល្បៈ / សម្តែង/ មហោស្រពភាពយន្តនៅជប៉ុននិង នាំយក មហោស្រពភាពយន្តជប៉ុនលើកដំបូងគេ មកប្រទេសកម្ពុជាផងដែរ។

នៅឆ្នាំ ២០១៩-២០២០ នាងត្រូវបានជ្រើសរើសជាតំណាងប្រចាំតំបន់សម្រាប់មណ្ឌលវប្បធម៌មេគង្គ (Mekong Cultural Hub) ដែលជាបណ្តាញមួយរបស់សិល្បៈខ្មែរអមតៈ មានគោលបំណងភ្ជាប់បណ្តាញរវាងសហគមន៍សិល្បៈ និងបណ្តាញដែលធ្វើការក្នុងវិស័យសិល្បៈ វប្បធម៌ រូមជាមួយការអភិវឌ្ឍក្នុងតំបន់មេគង្គ និង តៃវ៉ាន់ រួមមាន តៃវ៉ាន់ ថៃ មីយ៉ាន់ម៉ា ឡាវ វៀតណាម និងកម្ពុជា។ ក្រោយឆ្នាំ ២០២០ នាងនៅតែបន្តបេសកកម្មរបស់ខ្លួន ដើរតួនាទីក្នុងការតភ្ជាប់និងពង្រីកបណ្តាញ នៅក្នុងសហគមន៍ដើម្បីក្លាយជាអ្នកដឹកនាំវប្បធម៌ម្នាក់ និងផ្តល់ឱកាសកាន់តែច្រើនដល់សហគមន៍សិល្បៈនៅកម្ពុជា។

នៅឆ្នាំ ២០២០-២០២១ នាងក៏ត្រូវបានជ្រើសរើសជាអ្នកទទួលអាហារូបករណ៍ទស្សនវប្បធម៌ របស់សិល្បៈខ្មែរអមតៈដែលជាកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈសម្រាប់សិល្បករនិងអ្នកគ្រប់គ្រងសិល្បៈ ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយ សិល្បករ និងអ្នកដឹកនាំវប្បធម៌ មកពីក្នុងតំបន់ ដោយបង្កើតបណ្តាញ​ជាមួយ​បុគ្គលដែលមានការច្នៃប្រឌិតថ្មីៗធ្វើការក្នុងវិស័យសិល្បៈនិងវប្បធម៌។ តាមរយៈកម្មវិធីនេះ នាងអាចស្វែងរកប្រធានបទទាក់ទងនឹងការងាររបស់នាងនៅក្នុងវិស័យសិល្បៈនិងអភិវឌ្ឍទស្សនវិស័យផ្ទាល់ខ្លួន វិជ្ជាជីវៈ និងវប្បធម៌។

សយ​ ច័ន្ទបូរី

សយ​ ច័ន្ទបូរី ជាគ្រូបង្ហាត់របាំផ្នែកល្ខោនខោលនៅសាលាមធ្យមវិចិត្រសិល្បៈ និងជាអនុប្រធាន យុវជនល្ខោនខោលកម្ពុជា ហើយសព្វថ្ងៃជាអ្នករបាំ និង ដំឡើងរបាំសហសម័យនៅក្រុមសិល្បៈ SilverBelle។​ បូរីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកដឹកនាំរឿង នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និង​ កំពុងធ្វើការងារស្នាដៃសហសម័យថ្មីៗជាច្រើនជាមួយសិល្បករជាតិ​ និងអន្តរជាតិ។ ក្នុងពេលបច្ចុប្បន្នបូរីជាអ្នកតំណាងតំបន់ប្រចាំប្រទេសកម្ពុជាសម្រាប់មជ្ឍមណ្ឌលវប្បធម៌តំបន់មេគង្គ (Mekong Cultural Hub)។


រៀបចំដោយ៖

ផ្ដល់មូលនិធិដោយ៖


តាមដានព័ត៌មាន៖