ក្រដាសព័ត៌មានអំពីឱកាសផ្សេងៗរបស់អង្គការសិល្បៈខ្មែរអមតៈ

ហេតុអ្វីបានជាយើងបង្កើតឱកាសទាំងអស់នេះឡើង?

ប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានសិល្បករ និងប្រតិបត្តិករសិល្បៈវប្បធម៌ជាច្រើនដែលមានសក្តានុពលនិងលេចធ្លោ ទៅលើគំនិតច្នៃប្រតិដ្ឋក្នុងការបង្កើតស្នាដៃថ្មីៗ ដែលមានគុណតម្លៃ និងមានភាពជាអ្នកដឹកនាំក្នុងគំនិតផ្តួចផ្តើមផ្សេងៗរបស់ពួកគេ។ អ្នកទាំងអស់នោះត្រូវការការគាំទ្រដើម្បីឆ្លុះបញ្ចាំង និងអភិវឌ្ឍខ្លួនបន្ថែមទាំងជំនាញសិល្បៈ និងមិនមែនសិល្បៈ។

ដោយមើលឃើញភាពចាំបាច់ទាំងអស់នេះក្នុងវិស័យសិល្បៈវប្បធម៌ ជាពិសេសក្នុងបរិបទប្រទេសកម្ពុជានាពេលបច្ចុប្បន្ន យើងបានបង្កើតជាមូលនិធិ និងឱកាសផ្សេងៗជាច្រើន ដើម្បីជំរុញដល់សិល្បករ និងប្រតិបត្តិករក្នុងវិស័យសិល្បៈវប្បធម៌ទាំងអស់នោះឱ្យឈានទៅដល់គោលដៅ និងកសាងប្រព័ន្ធអេកូសិល្បៈដែលមានភាពរឹងមាំ ហើយផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍសង្គមកម្ពុជា។