មូលនិធិ “ជឿនលឿន” គាំទ្រការអភិវឌ្ឍនៃសិល្បករឯករាជ្យនិងអ្នកជំនាញផ្នែកសិល្បៈវប្បធម៌ ដែលមានភាពច្នៃ- ប្រឌិត។ បេក្ខជន មានឱកាសស្នើសុំមូលនិធិនេះ ដែលមានទឹកប្រាក់រហូតដល់ ៥០០០ ដុល្លារសហរដ្ឋអាមេរិក ដោយផ្តោតការយកចិត្តទុកដាក់ស៊ីជម្រៅក្នុងការអភិវឌ្ឍគម្រោងច្នៃប្រឌិតរបស់ខ្លួន ដែលនឹងជួយពង្រឹងសមត្ថភាពរបស់ខ្លួនមួយកម្រិតទៀត។
យើងលើកទឹកចិត្តឲ្យបេក្ខជន ពិចារណាឲ្យបានស៊ីជម្រៅទៅលើឱកាសនៃមូលនិធិថ្មីនេះ ពោលគឺជាឱកាសដើម្បីអភិវឌ្ឍភាពច្នៃប្រឌិត សាកល្បងហានិភ័យថ្មី និងធ្វើការនៅក្នុងវិធីសាស្រ្តថ្មី ដែលនឹងឈានទៅចាប់យកទស្សនិក-ជនថ្មីផងដែរ។
គម្រោងនេះ ត្រូវមានលទ្ធផលរំពឹងទុកផងដែរ។ លទ្ធផលនោះ មិនចាំបាច់ជាស្នាដៃបញ្ចប់ពេញលេញ តែអាចជាស្នាដៃសាកល្បង ដែលអាចចែករំលែកជាមួយទស្សនិកជនបាន។ នៅចុងបញ្ចប់នៃគម្រោងរបស់អ្នក អង្គការសិល្បៈខ្មែរអមតៈ នឹងរៀបចំការបង្ហាញចែករំលែកលទ្ធផលការងាររបស់អ្នកជាមួយភ្ញៀវ ដែលនឹងត្រូវបានអញ្ជើញមកពី បណ្តាញសិល្បៈរបស់យើង រួមមាន អ្នកជំនាញអាជីព ម្ចាស់រោងល្ខោន ផលិតករ អ្នករចនាកម្មវិធី ទាំងក្នុងប្រទេសកម្ពុជា និងបរទេស។
ការបង្ហាញពីលទ្វផលការងាររបស់អ្នក នឹងក្លាយជាឱកាសសម្រាប់អ្នកក្នុងការបង្កើតបណ្តាញ និងទទួលបានមតិយោបល់បែបស៊ីជម្រៅពីភ្ញៀវទាំងនោះ។.

អ្នកទទួលមូលនិធិជឿនលឿនឆ្នាំ ២០២២
នាក់ សុផល

ចំណងជើងគម្រោង «ក៤»
«ក៤» ជាគម្រោងស្រាវជ្រាវរយៈពេលវែង ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០១៨ មក ការដំឡើងស្នាដៃលើកដំបូងបានធ្វើឡើងនៅក្នុងខេត្តកំពត និងកែប ដែលផ្តោតទៅលើទឹក ដី និងអត្តសញ្ញាណ។ គម្រោងនេះទទួលបានឥទ្ធិពលពីព្រឹត្តិការណ៍សំខាន់ៗជាច្រើនដែលកើតមានឡើងអំឡុងឆ្នាំ ២០១៧ ពេលដែលទីក្រុងកំពង់សោមទទួលការអភិវឌ្ឍ និងផ្លាស់ប្តូររូបរាងស្ទើតែទាំងស្រុង។
«ក៤» ជាពាក្យកាត់របស់ខេត្តទាំងបួនដែលផ្តើមឡើងដោយអក្សរ «ក» ដូចគ្នាហើយស្ថិតនៅជាប់បណ្តោយមាត់សមុទ្យកម្ពុជា មានដូចជាខេត្ត កំពង់សោម កោះកុង កែប និងកំពត។ ខេត្តទាំងបួននេះជាទីកន្លែងដែលមានសក្កាពលនុភាពទាំងវិស័ឧស្សាហកម្ម និងទេសចរណ៍ វាក៏ជាទីប្រសប់មួយដែលភ្ជាប់ប្រទេសកម្ពុជាទៅកាន់សកលលោកតាមរយៈដែនសមុទ្យដ៏ធំធេង ពោពេញទៅដោយអនុស្សាវរីយ៍ ភាពស្រស់ស្អាត និងធនធានមិនអាចកាត់ថ្លៃបាន ធ្វើអោយតំបន់នេះប្រៀបបាននឹងដង្ហើមរបស់ប្រទេសកម្ពុជាដែលមិនអាចខ្វះបាន។ ដូចច្នេះហើយរាល់ហេតុការណ៍ដែលកើតឡើងនៅតំបន់តទាំងនេះតែងជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេសកម្ពុជាទាំងមូល។
បើយើងពិនិត្យមើលអោយជិតទៅតាមទីកន្លែងនីមួយៗ យើងនឹងឃើញព្រឹត្តិការណ៍ផ្សេងៗ និងជីវភាពរស់នៅរបស់ប្រជាជានដែលកំពុងតែសំរបទៅតាមរបត់នៃការផ្លាស់ប្តូរ ទាំងអាកាធាតុ និងបច្ចេកវិទ្យា។ តើការផ្លាស់ប្តូរទាំងនេះបានផ្តល់ផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះដល់ប្រជានជន? ហើយតើពួកគាត់ផ្ទាល់ដែលជាអ្នកទទួលឥទ្ធិពលមានមតិយោបល់យ៉ាងណាជុំវិញបញ្ហានេះ? តាមរយៈការធ្វើដំណើរស្រាវជ្រាវ ជជែក អង្កេត ផ្តិតយករូបភាព និងកត់ត្រាសាច់រឿងដែលកើតឡើងនៅតាមសហគមន៍ផ្សេងគ្នា គម្រោងនេះនឹងអាចនាំយកបញ្ហាដែលសហគមន៍បានជួបប្រទះ យកមកបង្ហាញដើម្បីពិចារណា ថ្លឹងថ្លែង និងសាកសល្បងស្វែងរកដំណោះស្រាយរួម។
ស្រ៊ុន រីដា

ចំណងជើងគម្រោង «ទេសភាពថ្មី»
គម្រោងស្នាដៃដែលមានចំណងជើងថា «ទេសភាពថ្មី» នេះគឺធ្វើការបង្កើតស្នាដៃសិល្បៈថ្មី ដែលឆ្លុះបញ្ចាំងអំពីបញ្ហាភាពប្រែប្រួលនៃមជ្ឈដ្ឋានធម្មជាតិ ដែលវាជាផ្នែកយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ជីវិតមនុស្សជាតិ ហើយបានកំពុងទទួលរងការបាត់បង់នូវសោភ័ណភាព ការបាត់អនុភាពរបស់ខ្លួន សេរីភាព ដោយកត្តាមនុស្ស ដូចជាការធ្វើវិវឌ្ឍន៍កម្ម ដោយខ្វះភាពសមាត្រគ្នារវាងការអភិវឌ្ឍ និងការអភិរក្ស ដែលបានបង្កឲ្យមានគ្រោះមហន្តរាយផ្សេងៗ ទំនាក់ទំនងប្រជាសហគមន៍ក្នុងតំបន់ទៅនឹងបរិស្ថានធម្មជាតិ និងការមើលឃើញពីភាពប្រែប្រួលរបស់ធម្មជាតិ ដូចជាសហគមន៍ប្រជាពលរដ្ឋខ្មែរដែលបានកំពុងរស់នៅតាមតំបន់ទន្លេមេគង្គ ទន្លេសាប នៃប្រទេសកម្ពុជា ដែលខ្ញុំយល់ថាវាបានទទួលរងឥទ្ធិពលនៃផលប៉ះពាល់ដែលមានភាពអវិជ្ជមានពីគម្រោងអភិវឌ្ឍកសាងសេដ្ឋកិច្ច រួមផ្សំជាមួយការប្រែប្រួលអាកាសធាតុនៅលើពិភពលោកយើងនេះផងដែរ។ តាមរយៈគម្រោងនេះបង្កើតស្នាដៃសិល្បៈថ្មីនេះ ចង់ឲ្យមហាជនចាប់អារម្មណ៍រៀនសង្កេតពីអ្វីៗ ដែលកំពុងផ្លាស់ប្ដូររូបរាងធម្មជាតិរបស់ខ្លួន ឬបាត់បង់ដោយមានការទទួលរងឥទ្ធិពលពីសកម្មភាពរបស់មនុស្ស ឬដោយកត្តាធម្មជាតិផ្សេងៗ វាបានបង្កើតឡើងជាលំហទេសភាព ឬផ្ទាំងទេសភាពថ្មីមួយឡើង។ គម្រោងនេះក៏ជាការពិភាក្សា ស្រាវជ្រាវ និងការចែករំលែក ជជែកដេញដោលអំពីរឿងរ៉ាវផ្សេងៗ ដែលមានទំនាក់ទំនងគ្នាយ៉ាងស៊ីជម្រៅ ចាមួយនឹងទស្សនៈផ្ទាល់ខ្លួនរបស់មនុស្សរស់ក្នុងសហគមន៍ ការបញ្ចេញមតិ ការសម្ដែងអារម្មណ៍អំពីអ្វីមួយដែលបាត់បង់ ឬកំពុងប្រែប្រួលទៅរូបរាងបែបថ្មី។
ហើយគម្រោងនេះ គឺជាការចូលឲ្យកាន់តែស៊ីជម្រៅដើម្បីវាស់ស្ទង់ពីសមត្ថភាពច្នៃប្រតិដ្ឋទៅលើការបង្កើតស្នាដៃសិល្បៈជាមួយសម្ភារៈថ្មី ការសាកល្បងធ្វើជាមួយអ្នកបច្ចេកទេសដើម្បីបង្កើនសមត្ថភាព ចំណេះដឹង ជំនាញនៃការបង្កើតស្នាដៃសិល្បៈប្រកបដោយភាពច្នៃប្រតិដ្ឋរបស់ខ្ញុំ ឲ្យកាន់តែសំបូរបែប និងចង់សិក្សាស្វែងយល់បន្តអំពីគម្រោងមួយដែលមានចំណងជើងថា «ឥទ្ធិពល» ធ្វើឡើងកាលពីឆ្នាំ ២០១៩ ដែលបានលើកឡើងអំពីទេសភាពនៃការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ដែលបានបង្ហាញពីការវិវត្តការប្រែប្រួលនៅក្នុងផ្នែកនគររោបនីយកម្ម និងប្រពៃណីជំនឿរស់នៅប្រចាំថ្ងៃនៃសង្គមជាតិខ្មែរ។ គម្រោង «ទេសភាពថ្មី» ជាគម្រោងមួយដែលខ្ញុំចង់ធ្វើការដកពិសោធន៍ជាមួយរបៀប ក៏ដូចជាបច្ចេកទេសថ្មីបង្កើតស្នាដៃសិល្បៈថ្មីជាប្រភេទសិល្បៈតម្លើងចម្លាក់ (Installation sculpture) រួមបញ្ចូលគ្នាជាមួយបច្ចេកទេសផ្ដិតរូបពីពុម្ភ (Printmaking) និងសិល្បៈគំនូរវិចិត្រកម្ម ដែលជាអ្វីខ្ញុំមិនដែលសាកល្បងពីមុនមក។
អ្នកទទួលមូលនិធិជឿនលឿនឆ្នាំ ២០២១
ជុំវណ្ណ សូដាជីវី (Belle)

ទំរង់សិល្ប៖ រាំ
ឈ្មោះគំរោង៖ របាំនិទាន
អំពីគំរោង៖ របាំរៀបរាប់ពី អំពីមនុស្សឆោត ដែលសាច់រឿងត្រូវបានដកស្រង់ចេញពីសៀវភៅរឿងនិទានខ្មែរ។ គំរោងនេះនឹងត្រូវអនុវត្តនៅទីក្រុងភ្នំពេញ ទាំងការហាត់សម និងការសម្តែង។ គំរោងនេះនឹងត្រូវសម្តែងដោយមានការសហការជាមួយក្រុមសម្តែង SilverBell និងអ្នកជំនាញសិល្បៈផ្សេងទៀត។ គំនិតនៃសាច់រឿងនឹងត្រូវពិព៌ណនាដោយប្រើប្រាស់កាយវិការ។
គឹម ហាក់

ទំរង់សិល្ប៖ រូបថត
ឈ្មោះគំរោង៖ មាតុភូមិជាទីស្រសលាញ់នៃខ្ញុំ
គំរោងនេះត្រូវបានធ្វើឡើងបន្តិចម្តងៗចាប់តាំងពីឆ្នាំ ២០១២។ត្រូវថតទាំងអស់ត្រូវបានថតនៅ២៥ទីតាំង ក្នុងរាជធានីភ្នំពេញ នឹងតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជា។ដោយសារគំរោងនេះមានរយះពេល១០ឆ្នាំរួចមកហើយ នៅឆ្នាំ២០២២ គឹមហាក់ចង់បញ្ចប់ផ្នែកដែលនៅសេសសល់។ បន្ទាប់មកគាត់នឹងផលិតជាខ្សែភាពយន្ត ថែរក្សាវាទុក។ បន្ទាប់មក លោកនឹងរៀបរាប់អំពីលទ្ធផលនៃរឿងក្នុងរយៈពេល ១០ ឆ្នាំនេះ។ “My Beloved” គឺជាគម្រោងថតរូបដ៏សំខាន់មួយរបស់គាត់សម្រាប់ការបោះពុម្ពជាសៀវភៅរូបថត។
មូលនិធិនេះអាចដំណើរការទៅបានដោយមានការគំាទ្រពីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអ៊ែត និង Debra Fram និង Eric Schwartz.
