Open Call for New Creations

មូលនិធិដំឡើងស្នាដៃថ្មី ត្រូវបានបង្កើតឡើងសម្រាប់គាំទ្រដល់សិល្បករ សហគមន៍សិល្បៈ ដើម្បីឱ្យពួក គាត់មានឱកាសក្នុងការបញ្ចេញភាពច្នៃប្រតិដ្ឋតាមរយៈ ការបង្កើតស្នាដៃថ្មី ឬ អភិវឌ្ឍស្នាដៃថ្មីដែលមានស្រាប់នៅក្រោមទម្រង់សិល្បទស្សនីយភាព និងអនុញ្ញាឱ្យពួកគាត់ អាចចែករំលេកអំពីរឿងរ៉ាវដែល មានអត្ថន័យ នៅក្នុងសង្គមបច្ចុប្បន្ន ទៅកាន់សាធារណៈជនផងដែរ។ នៅក្នុងមូលបទនេះ សិល្បករអាច បង្ហាញជ្រុងណានៃទិដ្ឋភាព ឫរឿងរ៉ាវនៅក្នុងសង្គមដូចជា៖ បញ្ហាបំរ៉ែបំរួលអាកាសធាតុ ការអភិវឌ្ឍទី- ក្រុងជាដើម។ ចាប់ពីពេលបង្កើតនៅឆ្នាំ២០១៨មក រាល់ស្នាដៃរបស់មូលនិធិដំឡើងស្នាដៃថ្មី ត្រូវបាន យកទៅដាក់បង្ហាញ (សម្ដែងផ្ទាល់) នៅក្នុងកម្មវិធីរដូវវប្បធម៌នៅភ្នំពេញ និងតាមបណ្ដាខេត្តនានា ជាមួយនឹង ប្រធានបទផ្សេងៗក្នុងឆ្នាំនិមួយៗ ។ ប៉ុន្ដែនៅឆ្នាំ២០២៤នេះ សិល្បៈខ្មែរអមតៈបានរៀបចំ មូលនិធិនេះ នៅក្នុងទម្រង់ថ្មីនេះនឹងចែកចេញជា ៣ ស្រទាប់ ពោលគឺ៖

ទី១ “ការអនុវត្ដ គម្រោងមូលនិធិដំឡើងស្នាដៃថ្មី ។

ទី២ “អ្នកប្រឹក្សាផ្នែកសិល្បៈ” សិល្បករនឹងធ្វើការដោយ ផ្ទាល់ជាមួយអ្នកប្រឹក្សា ដែលខ្លួនជ្រើស រើស ពីពេលចាប់ផ្ដើមរហូតដល់បញ្ចប់ការដំឡើងស្នាដៃ ដើម្បីជម្រុញទៅលើភាពស៊ីជម្រៅ និង គុណភាពនៃស្នាដៃ ។

និងទី៣ “ការធ្វើបទ បង្ហាញ” សិល្បករត្រូវធ្វើការបង្ហាញដោយខ្លួនឯង (កុងត្រាដាច់ដោយឡែក) នៅទីតាំងនិងកាលបរិច្ឆេទជាក់លាក់ណាមួយ ។ ទម្រង់ថ្មីនេះនឹងអនុញ្ញាតឱ្យសិល្បករអាច ជ្រើសរើសពេលវេលាសមស្របណាមួយ ដើម្បីបង្ហាញស្នាដៃរបស់ពួកគេដោយមិនមានការ ប៉ះ ពាល់ទៅដល់កាលវិភាគ របស់ពួកគាត់និងសិល្បៈខ្មែរអតមៈ ។ លើសពីនេះយើងក៏មានបំណង ជ្រើសរើសស្នាដៃទាំងនោះទៅដាក់បង្ហាញ ក្នុងអំឡុងពេលដំណើរទស្សនាចរណ៍តាម ខេត្តដែល ដឹកនាំដោយក្រុមរថយន្ដតន្រ្ដីទិព្វខ្មែរនៅចុងឆ្នាំនេះផងដែរចន្លោះ ខែ វិច្ឆិកា-ធ្នូ ឆ្នាំ ២០២៤ ។


Organized by:

Funded by:


Find out more about us: