ក្រោមគម្រោងរួមគ្នាជាមួយអង្គការសិល្បៈខ្មែរអមតៈ (សខអ) ជំនាន់នៃភាពច្នៃប្រឌិត បានបង្កើតនិងរចនាកន្លែងថ្មីមួយឈ្មោះថា “ម្លប់សហគមន៍” ដើម្បីទុកជាទីប្រើប្រាស់សម្រាប់សិល្បៈសហគមន៍ ។ កន្លែងថ្មីនេះ បានបើកឱ្យប្រើប្រាស់នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ ដែលអាចទទួលមនុស្សបានរហូតដល់ ៨០ នាក់ ។
ម្លប់សហគមន៍ គឺជាកន្លែងដែលមានសុវត្ថិភាពនិងភាពស្និតស្នាលសម្រាប់មនុស្សគ្រប់ៗគ្នា ។ កន្លែងនេះជួយផ្តល់ជាឱកាសដល់សិល្បករ ប្រតិបត្តិករវប្បធម៌ និងសហគមន៍សិល្បៈ ដើម្បីឱ្យពួកគេបានបង្ហាញសកម្មភាពច្នៃប្រតិដ្ឋនិងសកម្មភាពវប្បធម៌ផ្សេងៗ — រួមមាន បាឋកថា, ពិព័រណ៍, ការសម្តែង, ការបញ្ចាំងភាពយន្ត, វេទិកាអំណាន និងសកម្មភាពជាច្រើនទៀត រាប់បញ្ចូលទាំងកម្មវិធីផ្សេងៗទៀតរបស់ សខអ ផង ។
សេចក្តីណែនាំនេះបង្កើតឡើងក្នុងគោលបំណងឱ្យអ្នកដែលចង់ប្រើប្រាស់កន្លែង ម្លប់សហគមន៍ បានយល់ច្បាស់អំពីលក្ខខណ្ឌនៃការប្រើប្រាស់ទីតាំងជាមុនសិន ។
ចំពោះសំណួរនិងការដាក់សំណើ សូមទាក់ទង៖
📧អ៊ីម៉ែល: admin@cambodianlivingarts.org
📞 ទូរស័ព្ទ: +៨៥៥ ២៣ ៩៨៦ ០៣២
