ប្រកាសជ្រើសរើស «មូលនិធិដាំដុះ»

អង្គការសិល្បៈខ្មែរអមតៈមានសេចក្តីរីករាយ នឹងប្រកាសបើកមូលនិធិ «ដាំដុះ» សរុប «៤» កន្លែង ដល់សិល្បករ និងអ្នកបម្រើការងារ​ក្នុង​វិស័យ​សិល្បៈ និង​វប្បធម៌ ដើម្បីយកទៅអនុវត្តគម្រោងរបស់ខ្លួន។​ មូលនេះត្រូវបានបង្កើតឡើងដើម្បីគាំទ្រសិល្បករ និងអ្នកបម្រើការងារក្នុងវិស័យសិល្បៈ និង​វប្បធម៌​ សម្រាប់គាំទ្រអ្នកដែលទើបចាប់ផ្តើមការងារក្នុងគំនិតផ្តួចផ្តើម ឬពិសោធន៍គម្រោងរបស់ខ្លួន។

ពួកគាត់​អាច​ស្នើសុំមូលនិធិនេះដើម្បីគាំទ្រគម្រោងទាំងមូល ឬដំណាក់កាលណាមួយនៃគម្រោងរបស់ខ្លួន។ គម្រោង​ទាំង​នោះដូចជា៖ អភិវឌ្ឍគម្រោងច្នៃប្រឌិតថ្មីៗ គម្រោងសិល្បៈសហគមន៍ គម្រោងស្រាវជ្រាវ​គម្រោងស្រាវជ្រាវទាក់ទងទៅនឹងសិល្បៈវប្បធម៌កម្ពុជា។

គោលបំណងរយៈពេលវែងនៃ មូលនិធិ គឺផ្តោតសំខាន់ជាពិសេសទៅលើគំនិតច្នៃប្រឌិត  ភាពជាអ្នកដឹកនាំ និងការបង្ហាញគម្រោងច្នៃប្រតិដ្ឋទាំងនេះទៅកាន់ទស្សនិកជន។​ មូលនិធិនេះបើកទូលាយចំពោះគ្រប់ទម្រង់សិល្បៈ លើកលែងតែ​ការដំឡើងស្នាដៃសិល្បៈទស្សនីយភាព។

គម្រោង​ទាំង​អស់​​ត្រូវកើត​ឡើង​ក្នុង​ឆ្នាំ ២០២៦ ចាប់ពី «ខែ កុម្ភៈ ដល់ ខែធ្នូ ឆ្នាំ២០២៦»។ កម្មវិធី​​​​នេះសម្រប​សម្រួល​ កញ្ញា សាយ តុលា អ៊ីមែល tola@cambodianlivingarts.org រឺ​លេខ​ទូរសព្ទ័ ០៧៧ ៥៥ ៨៥ ៤៥។

«មូលនិធិដាំដុះខ្នាតតូចសម្រាប់គម្រោងជាកត្តាជំរុញមួយដែលបានផ្តល់ការឧបត្ថម្ភគាំទ្រ និងជួយសម្រួលយ៉ាងខ្លាំងដល់ដំណើរការការងារស្រាវជ្រាវរបស់ខ្ញុំពីឧបករណ៍ភ្លេងជនជាតិដើមភាគតិច ឱ្យខ្ញុំមានឱកាសកត់ត្រា និងចងក្រងសម្រាប់យុវជនជំនាន់ក្រោយ។» ទីវ ស៊ីម, អ្នកទទួលបានមូលនិធិដាំដុះសម្រាប់គម្រោងមកពីខេត្តរតនគីរី

អ្នកទទួលបានមូលនិធិដាំដុះ



តាមដានព័ត៌មាន៖