អង្គការសិល្បៈខ្មែរអមតៈ សូមប្រកាសស្វែងរកអ្នកហាត់ការជាយុវជនចំនួន ៤ នាក់ ដែលមានចំណាប់អារម្មណ៍ចង់ទទួលបានបទពិសោធន៍ក្នុងការរចនាកម្មវិធីមហោស្រពសិល្បៈ ។ យុវជនដែលត្រូវបានជ្រើសរើស នឹងតម្រូវឱ្យធ្វើការងារជាក្រុមរចនាកម្មវិធីមហោស្រពមួយឈ្មោះថា មហោស្រពអមតៈ ដែលនឹងប្រព្រឹត្តិទៅនៅក្នុងខែធ្នូ ឆ្នាំ ២០២៣ រយៈពេល ៣ ថ្ងៃ ក្រោមការជួយជ្រោមជ្រែងពន្យល់បង្ហាញពីអ្នកសម្របសម្រួលកម្មវិធីមហោស្រព ។
ក្រុមការងារអង្គការសិល្បៈខ្មែរអមតៈ នឹងរៀបចំកម្មវិធីចែករំលែកព័ត៌មានលម្អិតបន្ថែមដោយផ្ទាល់អំពី សេចក្តីប្រកាសនេះ នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៣ ពីម៉ោង ៦ ដល់ ៧ ល្ងាច នៅទីការិយាល័យអង្គការសិល្បៈខ្មែរអមតៈ ផ្ទះលេខ ១៣E ផ្លូវ ៨៣០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ ។ សូមបញ្ជាក់ថា៖ កម្មវិធីចែករំលែកនឹងមានទទួលជាអាហារសម្រន់សម្រាប់អ្នកចូលរួមផ្ទាល ហើយសម្រាប់អ្នកនៅតាមបណ្តាខេត្ត អាចចូលរួមតាមរយៈតំណភ្ជាប់ហ៊្សូមនេះ (Meeting ID: 812 704 7219) ។ ដើម្បីងាយស្រួលដល់ក្រុមការងារក្នុងការរៀបចំកម្មវិធីចែករំលែក សម្រាប់អ្នកចាប់អារម្មណ៍ចូលរួម សូមចុះឈ្មោះតាមរយៈដំណភ្ជាប់នេះ។
កាលបរិច្ឆេទចុងក្រោយនៃការទទួលពាក្យ គឺនៅ ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៣ ត្រឹមវេលាម៉ោង ៥ ល្ងាច

