
អង្គការសិល្បៈខ្មែរអមតៈប្រារព្ធកម្មវិធីរដូវវប្បធម៌ជាទៀងទាត់ចាប់តាំងពីឆ្នាំ ២០១៨ ដោយរួមមានការសម្តែង សិក្ខាសាលា ការតាំងពិព័រណ៍ និងកិច្ចពិភាក្សាដែលដាក់បង្ហាញរយៈពេល ២ ទៅ ៣ ខែនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ កម្មវិធីរដូវវប្បធម៌ឆ្នាំនេះនឹងធ្វើឡើងនៅរាធានីភ្នំពេញក្នុងខែកុម្ភៈ និងមីនា។ ហើយសកម្មភាពខ្លះទៀតនឹងត្រូវបានអញ្ជើញយកទៅចូលរួមដំណើរទស្សនាចរក្នុងអំឡុងខែមីនា ដែលរួមមានខេត្តព្រះវិហារ កំពង់ធំ សៀមរាប និងប៉ៃលិន។
ប្រធានបទរដូវវប្បធម៌ឆ្នាំនេះ «តែឯង, តែយើង» នឹងពិភាក្សាអំពីទំនាក់ទំនងរវាងបុគ្គលម្នាក់ៗ បទរិបទសង្គម សម្ពាធ និងផលប៉ះពាល់ដល់ការបញ្ចេញមតិ និងភាពច្នៃប្រតិដ្ឋ។ កម្មវិធីនឹងធ្វើឡើងនៅបួនទីតាំងផ្សេងគ្នារួមមាន៖ វិទ្យាស្ថានបារាំង អង្គការមិត្តសំឡាញ់, សាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាលាសម្តែង។
ការសម្តែងសិល្បៈទស្សនីយភាពទាំងអស់នឹងរៀបចំឡើងនៅវិទ្យាស្ថានបារាំង។ សំបុត្រមានលក់នៅលើទំព័រហ្វេកបុករបស់ រីកសាយ ឬនៅវិទ្យាស្ថានបារាំងផ្ទាល់។ សំបុត្រតម្លៃ ៥ ដុល្លារ។ ទំនាក់ទំនង៖ 010653789/093875938.
កម្មវិធីរដូវវប្បធម៌នៅទីក្រុងភ្នំពេញ
-
១៨ កុម្ភៈ អំណាន «អក្សរសិល្ប៌ច្នៃប្រតិដ្ឋ»
Read more -
១៨ មករា កិច្ចពិភាក្សា «នគរូបនីយកម្ម និងអត្តសញ្ញាណ/បេតិកភណ្ឌ»
Read more -
១០-១១ កុម្ភៈ របាំសហសម័យ «ក្លាយ»
Read more -
ថ្ងៃទី ៤ មីនា ស្នដៃឌីជីថល «ភ្នែកម្នាស់-III» & របាំសហសម័យ «ដូចគ្នា ដូចគ្នា»
Read more -
៣-៤ កុម្ភៈ ល្ខោនបុរាណ «លិនថោង»
Read more -
១៦ និង ១៨ កុម្ភៈ តន្រ្តីសហសម័យ «សំឡេង»
Read more -
២៤-២៥ កុម្ភៈ ល្ខោននិយាយ «ជម្រើសខ្ញុំ»
Read more -
៤-៥ កុម្ភៈ ល្ខោនអានរឿង រទេះរុញដួងចិត្ត តាក់ស៊ីវាល់លាន និង កិច្ចប្រជុំ
Read more -
១១ កុម្ភៈ សិក្ខាសាលាគំនូរនិងតន្រ្តី ស្តីពីការផ្សះផ្សារ
Read more
ទស្សនាចរកម្មវិធីរដូវវប្បធម៌ – មកដល់ឆាប់ៗ!
