បាឋកថា និងកម្មវិធីបណ្តុះបណ្តាលសម្រាប់សិល្បករ និងប្រតិបត្តិករសិល្បៈ

កម្មវិធីនេះមានគោលបំណងជួយដល់សិល្បករ សិល្បការិនី និងប្រតិបត្តិសិល្បៈវប្បធម៌ ដោយផ្តល់ជូននូវបាឋកថា កម្មវិធីបណ្តុះបណ្តាល និងសិក្ខាសាលាដោយសហការជាមួយសិល្បករដែលមានបទពិសោធន៍ និងអ្នកបណ្តុះបណ្តាលពីក្នុង និងក្រៅប្រទេស។

បាឋកថា និងកម្មវិធីបណ្តុះបណ្តាលរបស់យើងមានប្រធានបទចម្រុះផ្សេងៗគ្នា រួមមានការគ្រប់គ្រងគម្រោង ការសរសេរសំណើ ការគ្រប់គ្រង់ពេលវេលា ការទំនាក់ទំនង និងប្រធានបទពាក់ព័ន្ធផ្សេងទៀត ដែលអាចជួយឱ្យសិល្បកររីកចម្រើន។

យើងជឿជាក់ថា តាមរយៈការផ្តល់កម្មវិធីនេះ យើងអាចផ្តល់លទ្ធភាពឱ្យសិល្បករសម្រេចបាននូវគោលដៅរបស់ពួកគេ និងធ្វើឱ្យមានផលប៉ះពាល់ជាវិជ្ជមាននៅក្នុងសហគមន៍របស់ពួកគេ។

បាឋកថា និងកម្មវិធីបណ្តុះបណ្តាល